(ភ្នំពេញ)៖ លោក ម៉ារ យ៉ារិទ្ធិ អ្នកតាមដានព្រឹត្តិការណ៍ជាតិ និងអន្តរជាតិ បានសង្ខេបនូវព្រឹត្តិការណ៍សំខាន់ៗដែលកើតមានលើឆាកអន្តរជាតិ នាឆ្នាំ២០២៤កន្លងទៅ។ ការសង្ខេបនេះបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមការចាប់អារម្មណ៍របស់លោក ម៉ារ យ៉ារិទ្ធិ ព្រឹត្តិការណ៍សំខាន់ៗទាំងនោះមានដូចជា៖ ការវិលត្រឡប់មកវិញរបស់លោក ដូណាល់ ត្រាំ ក្រោយជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក, ការជាប់ឆ្នោតប្រធានាធិបតីស្ត្រីដំបូងនៅក្នុងប្រទេសមិកស៊ីកូ, បញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ាដែលនាំពលរដ្ឋប៉ាឡេស្ទីនស្លាប់ប្រមាណ ៤៥,០០០នាក់ គិតត្រឹមដើមឆ្នាំ២០២៥ ដែលក្នុងចំណោមនោះជាងពាក់កណ្ដាលជាស្រ្តី និងកុមារ ខណៈអ្នករងរបួលមានប្រមាណ១០ម៉ឺននាក់។
ស្របពេលជាមួយគ្នានេះសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែមិនទាន់អាចបញ្ចប់អស់រយៈពេលជាង៣ឆ្នាំមកនេះ ប៉ុន្តែគេក៏កំពុងទន្ទឹងរង់ចាំតាមដានការបញ្ចប់សង្រ្គាម ដែលលោក ដូណាល់ ត្រាំ បានសន្យាក្នុងការឃោសនាបោះឆ្នោតកន្លងទៅ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖