(ភ្នំពេញ)៖ លោកបណ្ឌិត ប្រាក់ សម្ផស្ស អ្នកតាមដាននយោបាយអន្តរជាតិ បានលើកឡើង ស្ថានការណ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា អាចនឹងល្អប្រសើរជាងឆ្នាំ២០២៤កន្លងទៅ ដោយសារតែបញ្ហាផ្ទៃក្នុងផង និងដោយសារតែវត្តមានម៉ាឡេស៊ីជាប្រធានអាស៊ានក្នុងឆ្នាំនេះហាក់មានការប្រឹងប្រែងខ្លាំង។ ការលើកឡើងរបស់លោកបណ្ឌិត បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោកបណ្ឌិត ប្រាក់ សម្ផស្ស ការប្រឹងប្រែងខ្លាំងរបស់ម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន តាមរយៈការតែងតាំងទីប្រឹក្សាជាន់ខ្ពស់ចំនួន២រូប ដែលសុទ្ធតែជាអ្នកនយោបាយដែលមានបទពិសោធន៍ខ្ពស់ក្នុងការបង្រួបបង្រួម និងបញ្ចប់សង្រ្គាមនៅក្នុងប្រទេស។ ដែលអ្នកនយោបាយទាំង២រូបនោះគឺ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងលោក ថាក់ស៊ីន ស៊ីណាវ៉ាតត្រា អតីតនាយករដ្ឋមន្រ្តីថៃ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖