(ភ្នំពេញ)៖ សមាគមនិស្សិតអាហារូបករណ៍សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន (អ.ម.ត) បង្ហាញសកម្មភាពនៃការជ្រើសរើសបឋមបេក្ខជន ចំនួន៥៤៤នាក់ ដែលបានដាក់ពាក្យស្នើសុំប្រកួតប្រជែងអាហារូបករណ៍របស់សម្ដេចតេតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនតាមរយៈសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចំនួន៨០កន្លែង ទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ក្នុងចំណោមបេក្ខជនដែលដាក់ពាក្យគិតត្រឹមថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥ មានចំនួន៥៤៤នាក់ ក្នុងនោះ មានថ្នាក់បរិញ្ញាបត្រ ចំនួន៤២០នាក់ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន១២៤នាក់៕