(កែប)៖ លោកបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត ជាប្រធានគណបក្សខេត្ត និងលោក អ៊ុក ថា ប្រធានក្រុមប្រឹក្សាខេត្តកែប នាព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាព ក្នុងមិទ្ទិងអបអរសាទរ ខួបលើកទី៤៦ ទិវាជ័យជំនះ ៧ មករា (៧មករា ១៩៧៩ - ៧មករា ២០២៥)។ ពិធីនេះ បានធ្វើឡើងនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន វិមានឯករាជ្យខេត្តកែប។
ពីធីនេះ ដោយមានការអញ្ជើញចូលរួមពីសមាសភាព ជួរថ្នាក់ដឹកនាំនៃមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ អាជ្ញាធរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់។
លោក សោម ពិសិដ្ឋ បានអានសារសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែនប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា ដែលមានខ្លឹមសាយ៉ាងដូច្នេះថា ថ្ងៃនេះជាទិវាគម្រប់ខួបលើកទី៤៦ នៃជ័យជម្នះជាប្រវត្តិសាស្រ្តរបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាស្រ្តប៉ុល ពត ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះប្រទេសជាតិ និងពលរដ្ឋឱ្យរស់រានមានជីវិតឡើងវិញ រួចផុតពីការទារុណកម្ម និងការកាប់សម្លាប់ដ៏សាហាវយង់ឃ្នងបំផុត ដែលកម្ពុជាពុំធ្លាប់មាននៅក្នុងប្រវត្តិសាសន៍បស់មនុស្សជាតិ។
ស្ថិតក្នុងអង្គញមិទ្ទិញជាប្រវត្តិសាស្ត្រនៅថ្ងៃទី៧ ខែមករានេះដែរ លោក សោម ពិសិដ្ឋ មន្ត្រីរាជការកងកម្លាំង ប្រជាពលរដ្ឋ សូមលំឱនកាយគោរពវិញ្ញាណខន្ធ័ វីរៈយុទ្ធជនវីរៈយុទ្ធនារី និងអ្នកស្នេហាជាតិ ដែលបាន ធ្វើពលីកម្មបូជាសាច់ស្រស់ ឈាមស្រស់ អាយុជីវិតក្នុងបុព្វហេតុ រំដោះប្រទេសជាតិ និងពលរដ្ឋឲ្យរួចចាកផុតពីរបបកម្ពុជាប្រជាធិបតេយ្យ ដែលពោរពេញទៅដោយឈាម និងទឹកភ្នែក រយៈពេល ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ គំរូវីរភាពនៃការពលិកម្មមិនអាចកាត់ថ្ងៃបាន។
ក្នុងនាមយើងខ្ញុំ ថ្នាក់ដឹកនាំមន្ត្រីរាជការ សុំធ្វើការចងចាំ និងបន្តថែរក្សាថ្ងៃ៧មករា ឲ្យបានជាប់នៅក្នុងក្រអៅបេះដូងគ្រប់ៗគ្នា ក្រោមម្លប់សន្តិភាព នៃគោលនយោបាយឈ្នះឈ្នះ របស់គណបក្សប្រជាជនកម្ពុជា និងការពារឲ្យបានគង់វង្សស្មារតី ៧មករា មិនឲ្យក្រុមប្រឆាំងណាមួយយកថ្ងៃ៧មករា វាយរំលំមកលើរាជរដ្ឋាភិបាលស្របច្បាប់ ដឹកដោយគណបក្សប្រជាជនកម្ពុជា និងក្រោមការដឹកនាំរបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានឡើយ និងចាត់ទុកថ្ងៃ ៧ មករា ជាថ្ងៃកំណើតទី២ នៃយើងទាំងអស់គ្នា។
តាមរយៈអង្គមិទិញនេះ លោក សោម ពិសិដ្ឋ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសក្មួយៗ យុវជន យុវនារី ដែលជាទំពាំងស្នងឬស្សីសម្រាប់អនាគតកម្ពុជា ត្រូវតបស្នងសងគុណ ចំពោះបុព្វការីជន និងអ្នកស្នេហាជាតិទាំងអស់ ដោយត្រូវប្រែក្លាយគុណតម្លៃ និងចងចាំសច្ចភាពប្រវត្តិសាស្ត្រ ប្តេជ្ញាចិត្តចូលរួមយ៉ាងសកម្ម ក្នុងការរក្សាការពារស្មារតីជ័យជំនះ ៧ មករា ឱ្យបានស្ថិតស្ថេរគង់វង្សជាដរាប៕