(ភ្នំពេញ)៖ ដើម្បីរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានកំណត់យកអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសគឺបច្ចេកវិទ្យាឌីជីថលសម្រាប់ឆ្លើយតបទៅនឹងបដិវត្តន៍ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្តល់សេវាសាធារណៈឱ្យដល់ដៃប្រជាជន មានភាពងាយស្រួល រហ័សទាន់ចិត្ត និងដើម្បីចូលរួមអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧មករា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងនូវសេវាសុរិយោដីបន្ថែមចំនួន ៧មុខ នៅរាជធានីភ្នំពេញតាមប្រព័ន្ធអនឡាញ ដូចខាងក្រោម÷

*ការចុះលេខដោយស្វ័យប្រវត្តិ
*សេវាបង្រួមក្បាលដី
*សេវាបំបែកក្បាលដីដោយមិនផ្ទេរ
*សេវាបំបែកលក់ផ្តាច់
*សេវាបំបែកអំណោយផ្តាច់
*សេវាបំបែកចំណែកឯកជននៃអគារសហកម្មសិទ្ធិ
*សេវាបំបែកកម្មសិទ្ធទ្រព្យអវិភាគ។

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងដាក់ឱ្យប្រើប្រាស់សាកល្បងបន្ថែមនូវសេវាសុរិយោដីខាងលើ ចាប់ពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥តទៅ ដែលសាធារណជនទាំងអស់ អាចដាក់ពាក្យស្នើសុំតាមរយៈ គេហទំព័រ https://mlmupc.gov.kh ឬគេហទំព័រ https://cadastral.mlmupc.gov.kh