(ភ្នំពេញ)៖ ព្រឹទ្ធសភាកម្ពុជា នាព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ខាងមុខ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នីតិកាលទី៥ លើរបៀបវារៈចំនួន៤។

ក្នុងសេចក្តីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា របៀបវារៈទាំង៤នោះ រួមមាន៖

*ទី១៖ ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៦ ព្រឹទ្ធសភា សុំដាក់សេចក្ដីស្នើ វិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ទៅក្នុងរបៀបវារៈ សម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។

*ទី២៖ ពិនិត្យសំណើរបស់សមាជិកព្រឹទ្ធសភា ស្នើសុំកោះប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ។

*ទី៣៖ កំណត់កាលបរិច្ឆេទ របៀបវារៈ និងសមាសភាពលេខាធិការសម័យប្រជុំព្រឹទ្ធសភាជា វិសាមញ្ញ នីតិកាលទី៥។

*ទី៤៖ ផ្សេងៗ៕