(រតនគិរី)៖ លោកឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តរតនគិរី នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញបើកប្រជុំបូកសរុបលទ្ធផលការងារ ការអនុវត្តតួនាទី ភារកិច្ច និងកំណែទម្រង់កងរាជអាវុធហត្ថប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង បំពាក់ឋានន្តរស័ក្តិ ជូនលិខិតសរសើរ បណ្ណសរសើរ ដល់យោធិននៃកងរាជអាវុធហត្ថខេត្តរតនគិរី ចំនួន ៣៧នាក់។
ក្នុងនោះមានផ្លាស់ប្ដូរមុខតំណែងចំនួន ១៩នាក់, បំពាក់ឋានន្តរសក្តិថ្នាក់អនុសេនីយ៍ចំនួន២នាក់, បណ្ណសរសើរអគ្គបញ្ជាការចំនួន ០៧នាក់, លិខិតសរសើរអគ្គបញ្ជាការចំនួន ០៩នាក់។
ពិធីនេះដែរក៏មានការអញ្ជើញចូលរួមអំពីសំណាក់លោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន អនុប្រធានមន្ទីរ នាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង, ស្រុក ប្រធានស្នាក់ការសន្តិសុខ កម្លាំងកងអនុសេនាធំអន្តរាគមន៍ចល័ត និងនាយ នាយរង កងរាជអាវុធហត្ថចំណុះបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តរតនគិរី ជាច្រើនរូបទៀតផងដែរ៕