(ភ្នំពេញ)៖ លោក ជូ ពុន ដែលត្រូវនាយឧត្តមសេនីយ៏យោធាមួយរូប យកប្លង់ដីមានទីតាំងនៅកន្លែងផ្សេង (ចម្ងាយជាង១០០០ម៉ែត្រពីគ្នា) ប្ដឹងទៅតុលាការទាមទារយកដីរបស់លោក នៅកន្លែងផ្សឹងហើយត្រូវបានតុលាការកាត់អោយ នាយឧត្តមសេនយ៍រូបនោះឈ្នះក្ដី រហូតដល់អយ្យការត្រៀមនឹងចុះអនុវត្តសាលក្រម និងសាលដីកាខាងមុខនេះ បានសរសេរលិខិតតាមរយះអង្គភាពព័ត៌មាន Fresh News សំណូមពរសូមអោយតំណាង អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ធ្វើការវាស់វែងរកទីតាំងដីទៅតាមផែនទី ឋានលេខាជាផែនទីគោលដែលមានកំណត់ នៅក្នុងប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ CVIII-0422, លេខ CVIII-0417, លេខ CVIII-0419 ទាំង៣ ដើម្បីជៀសវាងចុះវាស់វែង លើដីកម្មសិទ្ធិរបស់លោកដែលមានទីតាំងខុសគ្នា ជាមួយដីមានក្នុងបណ្ណកម្មសិទ្ធិរហូតដល់ ទៅជាងមួយគីឡូម៉ែត្រនោះ។

ការស្នើសុំរបស់លោក ជូ ពុន នេះ ធ្វើឡើងបន្ទាប់ពីលោកបានឃើញលិខិតលេខ៖ ៤០៤ អ.យ.ក/២៤ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ស្នើមកមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ សុំចាត់តាំងកងកម្លាំង១០រូប ចូលរួមអនុវត្តសាលក្រមរដ្ឋប្បវេណីរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ និងសាលដីការដ្ឋប្បវេណីរបស់សាលាឧទ្ធរណ៍បាត់ដំបង និងតុលាការកំពូល នៅចំណុចភូមិអណ្តូងថ្មមាស សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ វេលាម៉ោង០៨ និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ខាងក្រោមនេះ ជាលិខិតសំណូមពររបស់លោកជូ ពុន តាមរយះអង្គភាពព័ត៏មាន Fresh News ៖