(ភ្នំពេញ)៖ ជនសង្ស័យជាឃាតកបាញ់សម្លាប់ លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រ នៃអតីតគណបក្សសង្គ្រោះជាតិ នៅទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥នោះ ពេលនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានហើយ។ នេះបើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះនាល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
ជននេះមានឈ្មោះ អេកាឡាក់ ភាណយ (Ekkalak Pheanou) ខណៈអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នឹងចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ ដើម្បីបញ្ជាក់លម្អិត នាពេលឆាប់ៗ ខាងមុខនេះ៕