(ភ្នំពេញ)៖ ដោយមានការសម្របសម្រួលរបស់ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោក ជិន ប៊ុនធឿន អភិបាលខណ្ឌឬស្សីកែវ, អ្នកឧកញ៉ា គឹម សុខអេង បានសម្រេចនូវការសាងសង់ផ្លូវបេតុង និងស្ពានឆ្លងកាត់ប្រឡាយទឹកអូវែងបឹងឈូក ទុកជាប្រយោជន៍សាធារណៈ។

បើតាម អ្នកឧកញ៉ា គឹម សុខអេង ម្ចាស់គម្រោង ខេខេ ដឹរេស៊ីដិន ៥៩៨ (KK The Residence 598) និងជាម្ចាស់គម្រោងសាងសង់ផ្លូវបេតុង និងស្ពាន បានឲ្យដឹងថា «ការសាងសង់ផ្លូវបេតុង និងស្ពាននេះ ដើម្បីប្រគល់ជូនដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈលោក ឃួង ស្រេង ដើម្បីទុកជាប្រយោជន៍សាធារណៈ និងជួយដល់សេដ្ឋកិច្ចជាតិឲ្យរីកចម្រើនមួយចំណែកថែមទៀត ព្រោះផ្លូវស្អាតងាយស្រួល ក្នុងការធ្វើចរាចរណ៍»

ជាមួយគ្នានេះ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកអភិបាលរាជធានីភ្នំពេញ និងលោកអភិបាលខណ្ឌឫស្សីកែវ បានដឹកនាំមន្រ្តីជំនាញ និងអាជ្ញាធរពាក់ព័ន្ធចុះត្រួតពិនិត្យគម្រោងសាងសង់ផ្លូវបេតុង និងស្ពានឆ្លងកាត់ប្រឡាយទឹកអូវែងបឹងឈូក ដែលស្ថិតនៅភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជាថ្មីម្ដងទៀត អ្នកឧកញ៉ា គឹម សុខអេង បានបញ្ជាក់ថា «ការប្រគល់ផ្លូវបេតុងមួយខ្សែ និងស្ពាននេះ ជូនរាជរដ្ឋាភិបាលកម្ពុជា គឺដើម្បីទុកជាប្រយោជន៍សាធារណៈ ដែលប្រជាពលរដ្ឋនៅទីនោះអាចប្រើប្រាស់ផ្លូវ និងស្ពាន ក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃបាន»

ជាមួយនឹងផែនការចូលរួមលើកកម្ពស់សេដ្ឋកិច្ច និងសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញនោះ បុរី KK The Residences 598 ក៏ត្រូវបានវិនិយោគឡើងជាផ្ទះអាជីវកម្មបែបទំនើប សាកសមបំផុតសម្រាប់លោកអ្នកដែលចង់បានផ្ទះរស់នៅផង ប្រកបអាជីវកម្មផង ហើយខាងក្រៅមានរចនាបទជា Shop House ខាងក្នុងមានសួនរុក្ខជាតិបៃតង ពន្លឺធម្មជាតិ ធ្វើឲ្យបរិយាកាសនៃការរស់នៅប្រកបដោយផាសុកភាព។

ហេតុផលដ៏សំខាន់ដែលលោកអ្នកគួរជ្រើសរើសនៅគម្រោង ខេខេ ដឹ រេស៊ីដេន ៥៩៨ នោះគឺ៖

១៖ ទីតាំងល្អចម្ងាយត្រឹមតែ ៥០ម៉ែត្រ ពីបណ្ដោយជាសុផារ៉ា (ផ្លូវ៥៩៨)

២៖ ជិតផ្សារអ៊ីអន២ ងាយស្រួលទិញទំនិញ

៣៖ ទីតាំងល្អ ត្រឹមតែ ៣នាទីពីក្រសួងរៀបចំដែនដី នគរូបណីយកម្ម និងសំណង់ និងក្រសួងសាធារណការ និងដឹកជញ្ជូន និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

៤៖ លក្ខខណ្ឌនៃការបង់ប្រាក់មានច្រើនជម្រើសសម្រាប់អតិថិជនមានផ្សារទំនើបនៅក្នុងគម្រោង៕