(ព្រៃវែង)៖ លោក ឆឹង ឆន ប្រធានភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង បានទទួលមរណភាពក្នុងជន្មាយុ៦៨ឆ្នាំ នៅវេលាម៉ោង១៣និង៣០នាទីរសៀល នាថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ក្នុងពេលបំពេញបេសកកម្មចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ។

សពរបស់លោក ឆឹង ឆន ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋានសព នាភូមិព្រែកចាម ឃុំបន្លិចប្រាសាទ ស្រុកពាមរក៍ ខេត្តព្រៃវែង។

ដំណឹងនេះ ចាត់ទុកជាការគោរពអញ្ជើញសម្តេច ទ្រង់ ឯកឧត្តម ឧកញ៉ា លោកជំទាវ លោក លោកស្រី ញាតិមិត្តជិតឆ្ងាយ សូមជ្រាបជាព័ត៌មាន៕