(សៀមរាប)៖ នាព្រឹកថ្ងៃទី១០​ ខែមករា​ ឆ្នាំ២០២៥​ ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានប្រារព្ធកម្មវិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា «៧ មករា ១៩៧៩-៧ មករា ២០២៥» ដោយមានពិធីដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ និងកម្មពិធីសំណេះសំណាលជាមួយនិវត្តន៍ជន។

ពិធីនេះ មានវត្តមានចូលរួមពី លោក ទៀ​ សីហា​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក​ លី​ សំរិទ្ធ​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងលោក ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណៈអភិបាលខេត្ត​ និងវត្តមានសមាជិកព្រឹទ្ធសភា រដ្ឋសភា លោក លោកស្រីក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងវត្តមានពីសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ត្រីរាជកា អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋ ផងដែរ។

សូមបញ្ជាក់ថា៖ ក្នុងព្រឹកថ្ងៃនេះ ស្ថិតក្នុងអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ បានដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអតីតវីរយុទ្ធជន ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ក្នុងឱកាសអបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា «៧ មករា ១៩៧៩-៧ មករា ២០២៥» នៅវិមានរំលឹកគុណអតីតវីរយុទ្ធជន ខេត្តសៀមរាប។

បន្ទាប់មក ទើបប្រារព្ធកម្មវិធីមីទ្ទិញ អបអរសាទរខួបលើកទី៤៦ ទិវាជ័យជម្នះ ៧មករា «៧ មករា ១៩៧៩-៧ មករា ២០២៥» នៅសួនច្បារព្រះរាជដំណាក់ ។ ហើយបន្តកម្មវិធីសំណេះសំណាលជាមួយនិវត្តន៍ជន មន្ត្រីរាជការស៊ីវិល មន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងក្រុងសៀមរាប នៅស្នាក់ការគណៈបក្សប្រជាជនកម្ពុជា។ និងក្រុមការងារ បានចុះសួរសុខទុក្ខអ្នកជំងឺ នៅមន្ទីរពេទ្យបង្អែកខេត្ត ព្រមទាំងនៅមន្ទីរពេទ្យភូមិភាគ៤ ផងដែរ៕