(ភ្នំពេញ)៖ ជនជាតិសិង្ហបុរី២រូបធ្វេីដំណេីរជាក្រុមក្បួនរថយន្តឆ្លងកាត់ប្រទេសម៉ាឡេសុី ថៃ កម្ពុជា ឡាវ និងចិន បានបង្ហាញនូវក្ដីរំភើបសប្បាយរីករាយ ពេលមកដល់ទឹកដីកម្ពុជា ដោយបានឃើញការរីកចម្រើនខ្លាំង មានផ្លូវថ្នល់ស្អាត អគារខ្ពស់ៗ ជាពិសេសប្រជាជនមានភាពរួសរាយ។
ពួកគេក៏បានកោតសរសើរពីភាពទាក់ទាញនៃប្រាសាទអង្គរវត្ត រាជធានីភ្នំពេញ ភាពរួសរាយរបស់ប្រជាជនកម្ពុជា និងភាពស្រស់ស្អាតតាមដងផ្លូវជាតិ។
ជនជាតិសិង្ហបុរី២នាក់រូបនេះបានថ្លែងអំណរគុណចំពោះប្រជាជនកម្ពុជាដែលបានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះពួកគេ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជាផងដែរ៕