(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត បន្តថែរក្សាសុខភាព ខណៈនៅក្នុងសប្តាហ៍នេះ ខេត្តព្រះវិហារកំពុងជួបប្រទះនឹងអាកាសធាតុត្រជាក់ខ្លាំង សីតុណ្ហភាពអាចធ្លាក់ចុះដល់ ១២ អង្សា។
លោក គីម រិទ្ធី ក៏បានថ្លែងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះសុខភាព ជាពិសេសមនុស្សចាស់ជរា កុមារ និងអ្នកមានជំងឺប្រចាំកាយផ្សេងៗ។
ជាមួយគ្នានេះ ត្រូមានការប្រុងប្រយ័ត្ន ដោយត្រូវពាក់សម្លៀកបំពាក់ក្រាស់ៗ ការពារខ្លួនពីខ្យល់ត្រជាក់ ជាពិសេសនៅពេលព្រឹកព្រលឹម និងយប់ ត្រូវផឹកទឹកក្តៅឲ្យបានច្រើន ប្រុងប្រយ័ត្នការប្រើប្រាស់ភ្លើង ដើម្បីការពារការពីគ្រោះអគ្គីភ័យ ប្រសិនបើមានអាការៈឈឺ សូមប្រញាប់ទៅជួបគ្រូពេទ្យភ្លាម៕