(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា ដំណើរឈានចេញពីក្រុមប្រទេសមានការអភិវឌ្ឍតិចតួចរបស់កម្ពុជា មិនមែនជាការខាតបង់ដូចការលើកឡើងរបស់ក្រុមប្រឆាំងមួយចំនួនតូចនោះឡើយ តែផ្ទុយទៅវិញគឺជាឱកាសសម្រាប់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា។ ការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
លោករដ្ឋមន្រ្តីបានបញ្ជាក់ថា ក្នុងនាជាខ្មែរយើងមិនចង់រស់នៅក្នុងភាពអាណិតអាសូរពីគេទៀតទេ ប្រមុខដឹកនាំរបស់យើងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាបើទោះជាមានបញ្ហាប្រឈមបន្តិចបន្តួចក៏ពិតមែន ប៉ុន្តែតាមរយៈគោលនយោបាយ ក៏ដូចជាយុទ្ធសាស្រ្តដែលបានដាក់ចេញតាមរយៈរដ្ឋាភិបាលនីតិកាលទី៧នេះ នឹងធ្វើឱ្យប្រទេសកម្ពុជាក្លាយជារដ្ឋមួយរឹងប៉ឹងដោយខ្លួនឯងនាពេលអនាគត។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖