(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញការព្យាករណ៍ថា នៅពេលដែលប្រទេសកម្ពុជាឈានជើងដើរចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច នោះគឺជាឱកាសសម្រាប់ប្រទេសកម្ពុជា ក្នុងការចាប់យកឱកាសការវិនិយោគកម្រិតធ្ងន់ ដែលអាចជម្រុញសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែលឿនថែមមួយកម្រិតទៀត។ ការការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
អ្នកជំនាញសេដ្ឋកិច្ចខាងលើបានសង្កត់ធ្ងន់ថា មានតែប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឡើងទៅប៉ុណ្ណោះ ដែលអាចមានសិទ្ធិទទួលបានគម្រោងអភិវឌ្ឍន៍កម្រិតធ្ងន់បាន។ តែយ៉ាងណាមិញលោកបណ្ឌិត ក៏បានលើកឡើងកត្តាគួរប្រុងប្រយ័ត្នឱ្យបានខ្ពស់ផងដែរ ជុំវិញការរក្សានូវស្ថេរភាពនៃកំណើតសេដ្ឋកិច្ច ក៏ដូចជាការរៀបចំពង្រឹងធនធានមនុស្សដើម្បីស្របតាមការអភិវឌ្ឍនៃប្រទេសផងដែរ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជន ទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖