(ភ្នំពេញ)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន និងជាអ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញឱ្យដឹងថា នៅក្នុងឆ្នាំ២០២៥ខាងមុខ សេដ្ឋកិច្ចរបស់កម្ពុជា នឹងនៅតែបន្តកើនឡើងជាលំដាប់ ដោយមិនអាចថយក្រោយនោះទេ។ ការការបញ្ជាក់បែបនេះ របស់លោករដ្ឋមន្រ្តីបានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
បើតាមលោកបណ្ឌិត ការថយចុះនៃសេដ្ឋកិច្ចរបស់កម្ពុជាមិនអាចកើតមានឡើយ តែអាចមានត្រឹមតែកំណើតយឺត កំណើនលឿនខ្លាំងតែប៉ុណ្ណោះ ហើយកំណើតសេដ្ឋកិច្ចនេះក៏អាស្រ័យទៅលើឥទ្ធិពលពីខាងក្រៅសុទ្ធសាធ ដែលក្នុងនោះតាមរយៈគោលនយោបាយរបស់សហរដ្ឋអាមេរិក ទៅលើប្រទេសចិន។ អ្នកជំនាញសេដ្ឋកិច្ចខាងលើបានបន្តថា នៅពេលដែលមានសម្ភាធខ្លាំងលើប្រទេសចិន នោះក្រុមហ៊ុន វិនិយោគមួយចំនួនក៏អាចបង្វែគោលដៅមកកាន់ប្រទេសកម្ពុជាផងដែរ។
ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចទៅ៖