(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយស្ដីអំពី «លទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដី និងពិនិត្យដោះស្រាយភាពមិនភាពប្រក្រតីតាមតុលាការ»។

តាមរយៈសន្និសីទសារព័ត៌មាននេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌បានឲ្យដឹងថា សំណុំរឿងចំនួន ១៨៨,៩៤២ ស្មើនឹង ៨២,៤១% ត្រូវបានបិទបញ្ចប់ ដោយទទួលលទ្ធផលលើសពីការរំពឹងទុក និងគួរជាទីមោទនៈ។

ដោយឡែក គណៈបញ្ជាការដឹកនាំយុទ្ធនាការ ចំនួន ២ ៤១៣ បណ្ដឹង ប៉ុន្តែមាន ១៧ បណ្ដឹង ដែលមិនអាចបញ្ជូនទៅចាត់ការបាន ដូច្នេះ បណ្តឹងរបស់ប្រជាពលរដ្ឋដែលគណៈបញ្ជាការដឹកនាំយុទ្ធនាការ ត្រូវចាត់ការមានចំនួនសរុប ២ ៣៩៦ បណ្ដឹង។

ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ចំពោះចំណុចវិជ្ជមានចំនួន៣ រួមមាន៖

*ទី១៖ ការផ្លាស់ប្ដូរឥរិយាបថរបស់មន្ត្រីតុលាការ ដោយធ្វើការកាន់តែលឿន កាន់តែឆាប់រហ័ស ប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាពខ្ពស់។

*ទី២៖ ការផ្លាស់ប្ដូរឥរិយាបថ ផ្នត់គំនិត និងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋមានកោតសរសើរទៅដល់តុលាការ និងថ្លែងអំណរគុណទៅកាន់តុលាការ ចំណុចនេះមិនធ្លាប់មានពីមុនមកនោះទេ។

*ទី៣៖ ក្រោយពីបើកច្រកមួយយ៉ាងទូលាយមួយសម្រាប់ប្រជាពលរដ្ឋ តុលាការសង្កេតឃើញថា ពីមុនបណ្ដឹងច្រើន ដោយឡែកបច្ចុប្បន្ននេះមានការថយចុះជាបន្តបន្ទាប់។

សូមទស្សនាវីដេអូទាំងស្រុងខាងក្រោមនេះ៖