(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នាល្ងាចថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន ចូលរួមគោរពវិញ្ញាណក្ខន្ធសពលោក បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានទទួលមរណភាព នៅថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៧០ឆ្នាំ ដោយរោគាពាធ។
ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកគ្រប់ជាន់ថ្នាក់ទាំងអស់នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំបំផុតជាមួយ លោកស្រី គ្រួច រ៉ាយូណែត ដែលត្រូវជាភរិយារបស់លោក បុង ប៊ុនហួន ព្រមទាំងក្រុមគ្រួសារទាំងមូល និងសូមគោរពបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោក បុង ប៊ុនហួន សូមបានទៅចាប់បដិសន្ធិ និងសោយសុខក្នុងសុគតិភពគ្រប់ៗជាតិកុំបីឃ្លៀងឃ្លាតឡើយ៕