(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ម្នាក់ និងបក្ខពួកម្នាក់ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ ពាក់ព័ន្ធករណីកាប់បំផ្លាញម៉ូតូអ្នកដទៃ ព្រមទាំងកាន់កាំបិតដេញកាប់ប្រជាពលរដ្ឋបង្កឲ្យមានការភ័យខ្លាច។

កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១៖២០នាទី មានករណីកាប់ម៉ូតូម៉ាក Honda Scoopy ពណ៌ក្រហម បណ្តាលឲ្យខូតខាតក្បាំងមុខ និងកុងទ័រម៉ូតូ ប៉ុន្តែពុំបណ្តាលឲ្យជនរងគ្រោះជាបើកបរម៉ូតូរងរបួសទេ។

ករណីនេះ កើតឡើងនៅមុខផ្សារច្បារអំពៅ តាមបណ្តោយផ្លូវលេខ៣៦៩ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ។ ជនដៃដល់ឈ្មោះ ប៉ាវ ស៊ីណា ចំណែកបក្ខពួក ឈ្មោះ លន់ វិល្លៀម ។

បច្ចុប្បន្នកម្លាំងជំនាញបាននិងកំពុងស្វែងរកឃាត់ខ្លួនក្រុមជនបង្កបន្តទៀត៕