(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យប្រតិភូសមាគមសហគ្រាសធុនតូច និងមធ្យមអាស៊ីប៉ាស៊ីហ្វិក (APASME) ដឹកនាំដោយលោក Kelvin Mo ប្រធាន APASME ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។
ជំនួបពិភ្សាការងារនេះបានធ្វើឡើងនៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងជាច្រើនរូបផងដែរ៕