បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា អាន និងស្វែងយល់ពីទ្រឹស្តីទស្សនវិជ្ជារបស់​លោក អ៊ីណាម៉ូរិ ដើម្បីភាពសុខសាន្តក្នុងសង្គម (Video inside)

(ភ្នំពេញ)៖ លោកបណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ ទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន លើកទឹកចិត្តដល់ពលរដ្ឋកម្ពុជា ជាពិសេសអ្នកជំនួញ អាន និងស្វែងយល់ពីទ្រឹស្តីទស្សនវិជ្ជារបស់​លោក អ៊ីណាម៉ូរិ ដើម្បីភាពសុខសាន្តក្នុងសង្គម និងជាប្រយោជន៍ដល់ខ្លួនឯង​។

លោកបានឱ្យដឹងថា សៀវភៅ ​«មាគ៌ាជីវិត» ​ត្រូវបានកបកប្រែចេញពីសៀវភៅដើម «Ik​ikata»​ ដែលជាស្នាដៃនិពន្ធរបស់លោក អ៊ីណាម៉ូរី កាហ៊្សូអូ បានបង្កប់នូវអត្ថន័យជាច្រើន ដែលផ្តល់ប្រយោជន៍ដល់អ្នកអាន។ ចំណុចពិសេសមួយរបស់សៀវភៅនេះ គឺ ​លោក អ៊ីណាម៉ូរិ ​បានដកស្រង់យកទ្រឹស្តីរបស់ព្រះពុទ្ធសាសនា មកបញ្រ្ជាប់ដល់អ្នកអាន ​ក្នុងនោះក៏មានទ្រឹស្តីបារមីទាំង៦ ដែលបានអនុវត្តនៅក្នុងសម័យអង្គរ ដែលមានដូចជាការធ្វើទាន សីល​ ខន្តី (ការអត់ធ្មត់) ការតស៊ូ ការធ្វើសមាធិ និងមានបញ្ញា។

ហើយអត្ថន័យនៃសៀវភៅនេះ ក៏បានលើកឡើងផងដែរ ពី«​ការជោគជ័យ​ការងារ ឬក្នុងជីវិតយើង គឺអាស្រ័យទៅលើការគិត» ​ដោយសៀវភៅនេះនឹងបង្រៀនឱ្យ​មានការគិតត្រូវ។ ​មនុស្សទាំងអស់សុទ្ធតែមានប្រយោជន៍ និងតួនាទីត្រូវបំពេញរៀងៗខ្លួន និងមនុស្សមានវាសនាខុសៗគ្នា ប៉ុន្តែបើយើងខំប្រឹងនោះនឹងអាចទទួលបានជោគជ័យ៕

សូមស្តាប់​ការពន្យល់បន្ថែម របស់លោក​លោកបណ្ឌិត ម៉ី កល្យាណ៖