(ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រពីគម្រោង CAPFISH-Capture ដែលគាំទ្រថវិកាដោយ សហភាពអឺរ៉ុប (EU) ជាមោទភាពរបស់សហគ្រាសទឹកត្រី លាង ឡេង បានចូលទៅផ្សារទំនើប និងតាមបណ្ដាខេត្ដជាច្រើន នៅក្នុងប្រទេសកម្ពុជា។ លោកស្រី អ៊ុង ដាវី សហគ្រាសទឹកត្រី លាង ឡេង បានលើកឡើងថា ការផលិតតាមស្តង់ដារអនាម័យ ជំរុញឱ្យទឹកត្រីកម្ពុជា ត្រៀមឈានជើងចូលទីផ្សារអឺរ៉ុប និងទីផ្សារបរទេសដទៃទៀត។

កិច្ចសម្ភាសជាមួយសហគ្រាសទឹកត្រី លាង ឡេង បានធ្វើឡើង ក្នុងដំណើរទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូក្រសួងកសិកម្ម និងអ្នកសារព័ត៌មាន ដឹកនាំដោយ លោក ហាស សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីលោក ខូវ គួង អនុប្រធានរដ្ឋបាលជលផល ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីជំនាញរដ្ឋបាលជលផល (FiA) ជាច្រើនរូប ក្រោមការគាំទ្រពីគម្រោង CAPFISH-Capture។

សូមទស្សនាកិច្ចសម្ភាសជាមួយលោកស្រី អ៊ុង ដាវី សហគ្រាសទឹកត្រី លាង ឡេង ដូចតទៅ៖