(ភ្នំពេញ)៖ ដោយមើលឃើញថាកត្តាមានការងារធ្វើ បាននាំឱ្យជីវភាពពលរដ្ឋមានភាពប្រសើរឡើង រាជរដ្ឋាភិបាលកម្ពុជា កំពុងប្រឹងប្រែងជំរុញវិស័យនេះ ឱ្យកាន់តែទូលំទូលាយថែមទៀត ដោយដាក់ចេញនូវយន្តការកៀរគរអ្នកវិនិយោគបរទេស និងលើកទឹកចិត្តដល់វិនិយោគិនក្នុងស្រុកជាដើម ហើយបើនិយាយពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិត សម្រាប់ឆ្នាំ២០២៥នេះ ត្រូវបានដំឡើងដល់ ២០៨ដុល្លារផងដែរ។
ចង់ដឹងថាតើការដំឡើងប្រាក់ឈ្នួលពីមួយឆ្នាំទៅមួយឆ្នាំ បានជួយអ្វីខ្លះដល់កម្មករ និយោជិត សូមទស្សនាកិច្ចសម្ភាសន៍ទាំងស្រុងរបស់ Fresh News ជាមួយឯកឧត្តម កតា្ត អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ
ដូចតទៅ៖