(រដ្ឋចូហូរ)៖ លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ ចូលរួមពិធីបិទជាផ្លូវការនៃវេទិកាទេសចរណ៍អាស៊ាន២០២៥ នារាត្រីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ នៅទីក្រុងចូហូរបារុ រដ្ឋចូហូរ ប្រទេសម៉ាឡេស៉ី។
នាពិធីបិទនោះ ម៉ាឡេស៉ីបានប្រគល់សិទ្ធជូនលោកស្រី MA. ESPERANZA CHRISTINA GARCIA FRASCO រដ្ឋមន្ត្រីទេសចរណ៍ហ្វីលីពីន ក្នុងការធ្វើជាម្ចាស់ផ្ទះបន្តនៃវេទិកាទេសចរណ៍អាស៊ាន២០២៦ នៅសាធារណរដ្ឋហ្វីលីពីន៕