(រដ្ឋចូហូរ)៖ ក្នុងឱកាសចូលរួមវេទិកាទេសចរណ៍២០២៥ នៅទីក្រុងចូហូ ប្រទេសម៉ាឡេស៊ី នាថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អញ្ជើញចូលរួមក្នុងពិធីពិសាអាហារសាមគ្គីទទួលស្វាគមន៍រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន និងថ្នាក់ដឹកនាំស្ថាប័នពាក់ព័ន្ធ ដែលរៀបចំទទួលស្វាគមន៍ដោយបណ្តាញសារព័ត៌មានលំដាប់ពិភពលោករបស់អាមេរិក CNN៕