(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះត្រួតពិនិត្យដំណើរការដោះស្រាយករណីខ្វះទឹកស្រោចស្រពដំណាំស្រូវប្រាំងរបស់បងប្អូន ប្រជាពលរដ្ឋនៅក្នុងស្រុកបាទី ខេត្តតាកែវ។
សូមបញ្ជាក់ថា កាលពីម្សិលមិញ បងប្អូនប្រជាកសិករនៅក្នុងឃុំកណ្ដឹងស្រុកបាទី បាននាំគ្នាបិទផ្លូវជាតិលេខ២ ដោយទាមទារឱ្យអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធជួយអន្តរាគមន៍ការខ្វះទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់ពួកគាត់ជាង៤ពាន់ ហិកតា ហើយក្រោយពីមានការតវ៉ាលោកទេសរដ្ឋមន្ត្រី គន់ គីម អមដោយដំណើរដោយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងរដ្ឋមន្រ្តីធនធានទឹក បានចុះទៅជួបបងប្អូនប្រជាពលរដ្ឋ និងបានអន្តរាគមន៍ដោះស្រាយភ្លាមៗ៕