(ភ្នំពេញ)៖ លោក កែម គឹម មុខរបរជាគ្រូបង្រៀន បានបាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងលេខ ៣៤០ ស្ថិតនៅភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
លោកថា ប្រសិនបើថ្ងៃមុខមានការពាក់ព័ន្ធ និងការយកទៅដាក់បញ្ចាំ ការធ្វើអ្វីប៉ូតែក ជាមួយបុគ្គលណាផ្សេង ឬពាក់ព័ន្ធនិងការផ្ទេរសិទ្ធិ ធ្វើអំណោយ ទៅឲ្យបុគ្គលណាផ្សេង សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន និងសូមបដិសេធ រាល់ការយកឯកសារនេះ ទៅប្រើប្រាស់ខុសច្បាប់ផ្សេងៗ។
លោកសូមជូនដំណឹងថា បើបងប្អូនណារើសបានសូមយកមកប្រគល់ឲ្យលោកវិញ លោកនឹងមានជូនសាគុណ៕