(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រដ្ឋបាលខណ្ឌបឹងកេងកង បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្ដិទី៤ ឆ្នាំទី១ របស់ក្រុមប្រឹក្សា ខណ្ឌបឹងកេងកង ក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និងលោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌ តំណាងលោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ។

ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៨នេះ ក៏មានការចូលរួម ពីសមាជិក~សមាជិកាក្រុមប្រឹក្សាខណ្ឌ -លោក-លោកស្រីអភិបាលរងខណ្ឌ -លោកនាយក -នាយករងរដ្ឋបាលខណ្ឌ -លោកអធិការនគរបាលខណ្ឌ -លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ -លោកតំណាងយោធភូមិភាគពិសេសខណ្ឌ
-ការិយាល័យចំណុះ~ជំនាញជុំវិញខណ្ឌ -ចៅសង្កាត់ទាំង០៧ និងមន្ដ្រីពាក់ព័ន្ធ -លោកប្រធានផ្សារទាំង២ ។

ក្នុងរបៀបវារៈកិច្ចប្រជុំមានដូចខាងក្រោម៖

១-ពិនិត្យ និងអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ សាមញ្ញលើកទី៧ របស់ក្រុមប្រឹក្សាខណ្ឌបឹងកេងកង អាណត្តិទី៤ ឆ្នាំទី១។
២-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំខែធ្នូ ឆ្នាំ២០២៤ និងទិសដៅការងារខែមករា ឆ្នាំ២០២៥ របស់ខណ្ឌបឹងកេងកង។
៣-ពិនិត្យ និងអនុម័ត សេចក្តីព្រាងរបាយការណ៍ប្រចាំឆ្នាំ២០២៤ និងទិសដៅការងារខែមករា ឆ្នាំ២០២៥ របស់ខណ្ឌបឹងកេងកង។
៤-ពិនិត្យ និងអនុម័តការបែងចែកប្រាក់រង្វាន់ លើកទឹកចិត្តដល់មន្ត្រីរាជការ បុគ្គលិកប្រចាំខែធ្នូ របស់រដ្ឋបាលខណ្ឌបឹងកេងកង។
៤-បញ្ហាផ្សេងៗ ៕