(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសរំលេចថា ទោះបីជាប្រទេសកម្ពុជា បានជួបប្រទះនឹងបញ្ហាប្រឈមជាច្រើននៅឆ្នាំ២០២៤ ទាំងក្នុង និងក្រៅប្រទេសដូចជាការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ពីសំណាក់ក្រុមជ្រុលនិយមតាមរយៈបដិវត្តន៍ពណ៌ ក៏ដូចជាការវិវត្តដ៏ស្មុគស្មាញនឹងប្រកបដោយគ្រោះថ្នាក់នៃសភាពការណ៍តំបន់ និងអន្តរជាតិ។

ជាមួយគ្នានេះដែរ តាមរយៈសេចក្ដីប្រកាសព័ត៌មានផ្លូវការ បង្ហាញលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី បង្ហាញដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា នៅឆ្នាំ២០២៤ ទោះបីមានភាពលំបាកយ៉ាងណា ក៏ដោយ ក៏រាជរដ្ឋាភិបាលបានជម្នះ និងអនុវត្តប្រកបដោយផ្លែផ្កានូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ រួមទាំងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ ក៏ដូចជាបណ្តាការដ្ឋានកែទម្រង់នានា ដោយបន្តរក្សាបាននូវស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងធនធានទឹក និងឧតុនិយម គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន និងអាជ្ញាធរដែនដីគ្រប់ លំដាប់ថ្នាក់ ក៏ដូចជាបណ្តាវិស័យឯកជន ដែលបានផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាលក្នុងការអនុវត្តកិច្ចអន្តរាគមន៍ជួយប្រជាពលរដ្ឋដែលជួបប្រទះបញ្ហា។

នៅក្នុងរយៈពេល១ឆ្នាំ ៧ខែនៃការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (២២ ខែសីហា ២០២៣-២២ ខែសីហា ២០២៤) គឺថែរក្សាបាននូវសុខសន្តិភាព និងការអភិវឌ្ឍ រក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ និងសមិទ្ធផលលេចធ្លោជាច្រើនទៀត ដូចជាការការពារនូវអធិបតេយ្យភាពជាដើម។ រាជរដ្ឋាភិបាលថែរក្សាការពារបានយ៉ាងមុតមាំនៃសុខសន្តិភាព និងស្ថេរភាពសង្គម។ សន្តិភាពគឺពិតជាមានសារៈសំខាន់បំផុត ផ្អែកលើមូលដ្ឋានដ៏រឹងមាំនៃសន្តិភាព និងឯកភាពជាតិ របស់កម្ពុជា ជាពិសេសបន្ទាប់ពីជោគជ័យដ៏ត្រចះត្រចង់នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន, កម្ពុជាបានក្លាយជាទីដ្ឋានដ៏កក់ក្តៅ និងមានសុវត្ថិភាពបំផុត។

ទន្ទឹមនេះរាជរដ្ឋាភិបាលដែលមានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ មានភាពរឹងមាំដែល អាចទប់ទល់បានគ្រប់ឧបាយកលដែលចង់បំផ្លាញ កម្ពុជាមិនថាឧបាយកលនោះមកពីខាងក្រៅ ឬនៅខាងក្នុងប្រទេសឡើយ។

ជាក់ស្តែងកាលពីថ្ងៃទី១៨ ខែសីហា មានការប៉ុនប៉ងផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដោយមធ្យោបាយមិនប្រជាធិបតេយ្យ ប៉ុន្តែឧបាយកលធ្វើបដិវត្តន៍ពណ៌នេះត្រូវបានទប់ស្កាត់ទាំងស្រុង។ បើគ្មានភាពរឹងមាំបែបនេះទេ កម្ពុជានឹងវិលទៅ រកប្រវត្តិសាស្ត្រអតីតកាលតាំងពីយូរ។ ប៉ុន្តែ រាជរដ្ឋាភិបាលចេញពីគណបក្សប្រជាជនកម្ពុជាគឺជាអ្នកឈរ ការពារធានាសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ភាពសុខសាន្តរបស់ប្រជាជន និងធានាការអភិវឌ្ឍប្រទេសប្រកប ដោយនិរន្តរភាពដោយមិនអនុញ្ញាតឱ្យមានជនណា ក្រុមណាមកបំផ្លាញបានឡើយ។ នេះគឺជាចំណុចខ្លាំងគ្មានគូប្រៀប របស់រាជរដ្ឋាភិបាល ដែលជាទីកក់ក្តៅពិតៗរបស់ប្រជាពលរដ្ឋខ្មែរ។ ស្របគ្នានេះទៀតគឺរាជរដ្ឋាភិបាលអាណតិទី៧ កាលពីថ្ងៃទី៥សីហាបានសម្រេចឈានទៅបើកការដ្ឋានជីកព្រែកហ្វូណនតេជោ ជាប្រវត្តិសាស្ត្រនៅកម្ពុជា ដើម្បីបើកផ្លូវសេដ្ឋកិច្ចជាតិ៕