ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ គឺជាថ្ងៃទីប្រាំបី និងជាថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតលើកទី១ (ការបោះឆ្នោតឡើងវិញ) ដើម្បីជ្រើសរើសក្រុមប្រឹក្សាក្រុងកំពង់សោម នៃខេត្តព្រះសីហនុ ឆ្នាំ២០២៥។

ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តព្រះសីហនុ នៅថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជា ប៉ុណ្ណោះ បានរៀបចំពិធីជួបជុំបិទការឃោសនាបោះឆ្នោត ជាមួយបេក្ខជនឈរឈ្មោះបោះឆ្នោត អ្នកបោះឆ្នោត និងសមាជិកគណបក្ស នៅខាងក្រោយសាសាឃុំបិតត្រាំង ដែលមានអ្នកចូលរួមចំនួន ៥៨នាក់។ ដោយឡែក គណបក្សនយោបាយ ៣ផ្សេងទៀត រួមមាន៖ គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ ពុំមានធ្វើសកម្មភាពឃោសនាបោះឆ្នោតឡើយ។

ជារួម ស្ថានភាពទូទៅនៃដំណើរការឃោសនាបោះឆ្នោតក្នុងថ្ងៃចុងក្រោយនេះ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមានបាតុភាពណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។

សូមរំលឹកជូនថា ថ្ងៃស្អែកទី២៥ ខែមករា ឆ្នាំ២០២៥ គឺជាថ្ងៃស។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតទាំងអស់ត្រូវបញ្ឈប់តាមការកំណត់គឺ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោត៕