(ភ្នំពេញ)៖ កាលពីថ្ងៃទី១៨-១៩ ខែមករាកន្លងទៅនេះ ម៉ាឡេស៊ីក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន បានរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ក្រោមមូលបទ «បរិយាបន្ននិងចីរភាព» កិច្ចប្រជុំនេះបានធ្វើឡើងនៅកោះឡាំងកាវី (Langkawi) ជាកោះទេសចរណ៍មួយនៅក្នុងប្រទេសនេះធ្វើជាទីតាំងនៃកិច្ចប្រជុំ។
នៅក្នុងឆ្នាំ២០២៥នេះ ម៉ាឡេស៊ី គ្រោងនឹងរៀបចំកិច្ចប្រជុំអាស៊ានទាំងអស់ចំនួន៣៤២លើក ក្នុងនោះចំនួន៣២លើកនឹងត្រៀមធ្វើនៅលើកោះឡាំងកាវី ដើម្បីជួយជំរុញវិស័យទេសចរណ៍នៅលើកោះមួយនេះ។
ដូច្នេះដើម្បីជ្រាបកាន់តែច្បាស់ថា តើកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលធ្វើឡើងនៅក្នុងប្រទេសម៉ាឡេស៊ីនេះ ទទួលបានលទ្ធផល ហើយរឿងរ៉ាវអ្វីខ្លះដែលប្រធានប្ដូរវេនអាស៊ាន ចង់យកមកដោះស្រាយនៅក្នុងឆ្នាំ២០២៥នេះ កម្មវិធី Fresh Talk និងមានការចូលរួមពីវាគ្មិនកិត្តិយសពី៖
- លោក ពុយ គា៖ ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកសរសេរសៀវភៅអាថ៌កំបាំងក្រៅឆាក ហើយបានចូលរួមកិច្ចប្រជុំផ្ទាល់ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
សូមរង់ចាំកិច្ចពិភាក្សាទាំងស្រុង នៅម៉ោង៦ល្ងាចនេះ ដែលនឹងផ្សាយតាមកញ្ចក់ទូរទស្សន៍ និងបណ្តាញនានារបស់ Fresh News៕