(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជនជាតិចិន ដែលនឹងឈានមកដល់ក្នុងពេលខាងមុខនេះ, លោក ឈឿន រស្មី អនុប្រធានក្រុមការងារ និងលោក ហៀង សុធារ៉ា សមាជិកក្រុមការងារ តំណាងលោក ឡាវ វ៉ាន់ ប្រធានការិយាល័យកិច្ចការនិស្សិតក្រៅប្រទេស នៃសមាគម អ.ម.ត បានចូលជួបសម្តែងការគួសម សាកសួរសុខទុក្ខ និងថ្លែងអំណរគុណ លោក តាំង ម៉េងឆុង និង លោក នីវ លី សហនាយកវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងគណៈគ្រប់គ្រង ដែលតែងតែចូលរួមគាំទ្រដល់សកម្មភាពការងារជាមួយសមាគម អ.ម.ត ក្នុងការជ្រើសរើសនិស្សិតទៅបន្តការសិក្សានៅសាធារណរដ្ឋប្រជាមានិតចិន៕