(ភ្នំពេញ)៖ ក្រសួងបរិស្ថាន ជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ចាប់ពីម៉ោង ០៧:០០នាទីព្រឹក ដល់រសៀលម៉ោង០២:០០ នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ ដែលមានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ៥៣.៨៥ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “មធ្យម”។
ស្ថានភាពគុណភាពខ្យល់ពណ៌ខៀវ គុណភាពខ្យល់ល្អណាស់ មានខេត្តកំពត និងខេត្តស្វាយរៀង, ពណ៌បៃតង គុណភាពខ្យល់ល្អ ខេត្តកំពង់ចាម ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តមណ្ឌលគិរី រាជធានីភ្នំពេញ ខេត្តព្រៃវែង ខេត្តរតនគិរី ខេត្តស្ទឹងត្រែង ខេត្តកែប និងខេត្តត្បូងឃ្មុំ, ពណ៌លឿង, គុណភាពខ្យល់មធ្យម ខេត្តបាត់ដំបង ខេត្តកំពង់ធំ ខេត្តព្រះសីហនុ ខេត្តតាកែវ ខេត្តប៉ៃលិន និងខេត្តឧត្តរមានជ័យ, ពណ៌ទឹក្រូច គុណភាពខ្យល់ មានកំហាប់ភាគល្អិត (PM 2,5 )បង្គួ ខេត្តពោធិសាត់, ពណ៌ក្រហម គុណភាពខ្យល់ មានកំហាប់ភាគល្អិត (PM 2,5) ខ្ពស់ ខេត្តបន្ទាយមានជ័យ ខេត្តកោះកុង ខេត្តសៀមរាប៕