(ភ្នំពេញ)៖ លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជាអ្នកសរសេរសៀវភៅអាថ៌កំបាំងក្រៅឆាក បានបង្ហាញចំណាប់អារម្មណ៍របស់លោក សកម្មភាពចម្លែករបស់រដ្ឋមន្ត្រីការបរទេសវៀតណាម និងឡាវ ដែលបានដើរចេញទៅនិយាយនៅខាងក្រៅកិច្ចប្រជុំតែ២នាក់ នៅមុខអ្នកសារព័ត៌មាន ទាំងដែលការពិតគេបានរៀបចំបន្ទប់ឯកជនសម្រាប់បណ្ដាប្រទេសនានា អាចចូលរួមប្រជុំជាមួយគ្នាជាទ្វេភាគី ឬត្រីភាគីតាមការចង់។ ការបញ្ជាក់បែបនេះរបស់លោក ពុយ គា បានធ្វើឡើងនៅក្នុងកិច្ចពិភាក្សារបស់កម្មវិធី Fresh Talk ដែលបានធ្វើឡើងនាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមលោក ពុយ គា ជារឿងធម្មតាទេដែលបណ្ដាមេដឹកនាំនៃប្រទេសនីមួយៗតែងតែព្យាយាមចង់បង្ហាញពីឥទ្ធិពល ឬអំណាចរបស់ខ្លួននៅក្នុងកិច្ចប្រជុំធំលក្ខណៈអន្តរជាតិ ដោយសូម្បីតែការចាប់ដៃ ការស្លៀកពាក់ និងឥរិយាបថផ្សេងៗទៀត។

ប៉ុន្តែនៅក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃទី១៨ ១៩ខែមករា កន្លងទៅនេះ លោកពូយ គា បានឃើញថា នៅខណៈដែលកិច្ចប្រជុំមិនទាន់ចប់ផង ស្រាប់តែរដ្ឋមន្រ្តីការបរទេសវៀតណាមនិងឡាវបានចេញមកក្រៅតែពីរនាក់ ហើយមកឈរនៅចំពីមុខអ្នកសារព័ត៌មានរាប់សិបនាក់ ដែលកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំ។ ថ្នាក់ដឹកនាំទាំងពីរបានឈរពិភាក្សាគ្នាមួយសម្ទុះ រួចក៏ចូលទៅកន្លែងប្រជុំវិញនៅពេលដែលប្រទេសម្ចាស់ផ្ទះបានត្រៀមបន្ទប់ជាច្រើនសម្រាប់ថ្នាក់ដឹកនាំ ដែលមានបំណងចង់ជួបទ្វេភាគី។ នេះជាការបញ្ជាក់បន្ថែមពីលោក ពុយ គា។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖