(ភ្នំពេញ)៖ លោក ហួត គីមងួន ស្ថាបនិកពានរង្វាន់បាល់ទាត់សប្បុរសធម៌ ទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា (Dori Cambodia ) និងជាអ្នកគ្រប់គ្រងក្រុមបាល់ទាត់ Vlogger all star បានប្រកាសរដូវកាលទី៣ហើយ គឺធ្វើនៅឆ្នាំ២០២៥នេះ ដោយបានប្តូរឈ្មោះទៅជា «ពានរង្វាន់សប្បុរសធម៌ដើម្បីកុមារកម្ពុជា» ។

តាមការបញ្ជាក់បន្ថែមរបស់លោក ហួត គីមងួន ប្រាប់បណ្តាញព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥នេះថា កាលពីរដូវកាលទី១ ក្រុមរបស់លោកបានប្រមូលថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ១៧៦០៤ដុល្លារ និងរដូវកាលទី២ បានប្រមូលថវិកាចំនួន៥៨០៤ដុល្លារ។

លោកបានបញ្ជាក់បន្ថែមថា សម្រាប់នៅរដូវកាលទី៣នេះលោកគ្រងចេញប្រកួតតាមខេត្ត ដើម្បីប្រមូលថវិកាបន្ថែមទៀត ក៏ដូចជារួមចំណែកផ្សព្វផ្សាយតំបន់ទេសចេណ៍តាមខេត្ត ដែលបានទៅប្រកួតផងដែរ៕