(ភ្នំពេញ)៖ កម្ពុជា និងអាល្លឺម៉ង់ បានគូសបញ្ជាក់ឡើងវិញនូវភាពជាដៃគូដ៏រឹងមាំ និងយូរអង្វែងរវាងកម្ពុជា និងអាល្លឺម៉ង់ ព្រមទាំងបានលើកឡើងពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសន្តិភាព ពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ផងដែរ។
ការបញ្ជាក់ជំហរនេះ បានធ្វើងនៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ គ្រាដែល ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួល លោក Stefan Anton Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ជួបសម្តែងការគួរសម នៅទីស្តីការក្រសួងការបរទេស៕