(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ បានឲ្យដឹងថា ក្នុងពេលកន្លងទៅនេះ ក្រសួងបានទទួលសំណើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងពី លោកស្រី សូ សាវឿន បានស្នើសុំសិទ្ធិគ្រប់គ្រងលើបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់កវី កែវ ឯម ដែលជាស្វាមីរបស់លោកស្រី សូ សាវឿន។

ឆ្លងតាមការសិក្សាស្រាវជ្រាវ ក្រសួងបានពិនិត្យឃើញថា បទចម្រៀងចំនួន ៤២បទ ដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀង ដោយ លោក កែវ ឯម (ដូចមានភ្ជាប់ជូននូវបញ្ជីចំណងជើងបទចម្រៀងក្នុងឧបសម្ព័ន្ធ) ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នឹងប្រគល់ជូនលោកស្រី សូ សាវឿន ដើម្បីទទួលបានសិទ្ធិគ្រប់គ្រងបទចម្រៀងចំនួន៤២បទ តាមសំណើនាពេលខាងមុខ។

រាល់ភាគីពាក់ព័ន្ធទាំងអស់ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងបទចម្រៀងខាងលើអាចដាក់ពាក្យបណ្តឹង ដោយភ្ជាប់នូវភស្តុតាងរឹងមាំមកជាមួយ រួចផ្ញើមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សម្រាប់រយៈពេលនៃការដាក់ពាក្យប្តឹងជំទាស់ មានរយៈពេល០១ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕