(ភ្នំពេញ)៖ ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកសមាគមកម្ពុជរដ្ឋ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៥ បានចាត់ឱ្យលោក សៀក តុន តំណាងក្រុមយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ ដឹកនាំសមាជិក សមាជិកាយុវពុទ្ធិកសមាគមកម្ពុជរដ្ឋ នាំយកសម្ភារៈសិក្សា ចែកជូនដល់ សិស្សានុសិស្ស សាលាបឋមសិក្សា ពន្ធជា ស្ថិតនៅភូមិពន្ធជា ឃុំអូរគ្រៀង ស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ចំនួន ១៥០នាក់ (សិស្សភាគច្រើនជាជនជាតិព្នង) លោកគ្រូ អ្នកគ្រូ ចំនួន ៥នាក់ និងបន្ថែមសិស្សថ្នាក់មត្តេយ្យ ចំនួន ១៩នាក់។
អំណោយជាសម្ភារៈសិក្សា ដែលក្រុមយុវពុទ្ធិកសមាគសមាគមកម្ពុជរដ្ឋ យកទៅចែកជូនសិស្សានុសិស្សក្នុងម្នាក់ៗទទួលបាន សៀវភៅសរសេរ ៤ក្បាល ប៊ិច ២ដើម ខ្មៅដៃ១ បន្ទាត់១ ជ័រលុប១ ដែកខួង១ ថវិកា ៤ ០០០រៀល, ជូនលោកគ្រូអ្នកគ្រូ ៥នាក់ ក្នុងម្នាក់ៗទទួលបានសៀវភៅ NoteBook ២ក្បាល ប៊ិចល្អ ២ដើម ថវិកា ៥០ ០០០រៀល និងឧបត្ថម្ភសាលា ក្រដាសរ៉ាម ៤កេស ហ្វឺត ៤ប្រអប់ ទឹកហ្វឺត ៤ប្រអប់។
អំណោយទាំងអស់សរុបជាថវិកា ចំនួន ៤លានរៀល៕