(ភ្នំពេញ)៖ ដើម្បីផ្តល់សេវាសុខាភិបាល ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងសង្គតិភាព ជូនសមាជិក ប.ស.ស បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់គោលការណ៍១០ចំណុច សម្រាប់មូលដ្ឋានសុខាភិបាល អនុវត្ត។

គោលការណ៍ទាំងនោះរួមមានដូចខាងក្រោម៖

១៖ សាកសួរព័ត៌មានតាមបច្ចេកទេសសុខាភិបាលដើម្បីកំណត់អំពីបញ្ហាសុខភាពរបស់សមាជិក ប.ស.ស.
២៖ ត្រូវប្រតិបត្តិតាមបទដ្ឋានស្តង់ដារនៃការបែងចែកជំងឺដោយផ្អែកលើលទ្ធផលនៃការវាយតម្លៃអំពីកម្រិតនៃ
ភាពធ្ងន់ធ្ងររបស់អ្នកជំងឺដែលកំណត់ដោយក្រសួងសុខាភិបាល
៣៖ ធ្វើការកំណត់អត្តសញ្ញាណសមាជិក ប.ស.ស. ផ្នែកថែទាំសុខភាព និងផ្នែកហានិភ័យការងារ
៤៖ ប្រើប្រាស់ថ្នាលបច្ចេកវិទ្យាគាំពារសុខភាពសង្គមលើវេបផតថល H-SPIS (Health-Social Protection Information System) ឬកម្មវិធីលើទូរសព្ទដៃ NSSF Agent App ដើម្បីកំណត់អត្តសញ្ញាណ និងពិនិត្យ សុពលភាពកាតរបស់សមាជិក ប.ស.ស.
៥៖ ឱ្យសមាជិក ប.ស.ស. ស្កែនខ្មៅដៃមុនពេលបោះពុម្ពទម្រង់លិខិតប្រើប្រាស់សេវាសុខាភិបាល (Patient Form) លើកលែងករណីសង្គ្រោះបន្ទាន់
៦៖ ធ្វើការជ្រើសរើសមុខងារនីមួយៗតាមស្ថានភាពជំងឺ និងប្រវត្តិនៃការចូលព្យាបាលរបស់ជំងឺជាសមាជិក ប.ស.ស. ក្នុងប្រព័ន្ធ H-SPIS
៧៖ ពន្យល់ណែនាំពីផលវិបាកដែលសមាជិកចូលប្រើប្រាស់សេវាព្យាបាលច្រើន ឬមានភាពមិនប្រក្រតី (អាច មានបញ្ហាសុខភាពមិនជាក់លាក់ ឬការមកសុំបើកថ្នាំ ឬការមកសុំវេជ្ជបញ្ជា)
៨៖ ករណីប្រព័ន្ធ H-SPIS មិនអនុញ្ញាតឱ្យបោះពុម្ពលិខិតប្រើប្រាស់សេវាសុខាភិបាល ប៉ុន្តែស្ថានភាពជំងឺជាក់ស្តែង ត្រូវការព្យាបាល សូមធ្វើការទំនាក់ទំនងមកកាន់ ប.ស.ស. (Hotline1286 ឬ1297)
៩៖ បន្តផ្តល់សេវាព្យាបាលទៅកាន់សមាជិក ប.ស. .ស. តាមរំហូរពិគ្រោះជំងឺក្រៅ សម្រាកពេទ្យ សង្គ្រោះបន្ទាន់ និងករណីបញ្ជូន ដោយប្រតិបត្តិតាមបទដ្ឋានស្តង់ដានៃការបែងចែកអ្នកជំងឺ
១០៖ ត្រូវផ្តល់ការពីគ្រោះព្យាបាល និងថែទាំវេជ្ជសាស្ត្រ ក្រដាសវេជ្ជបញ្ជា ស្របតាមពិធីសារ ឬសេចក្តីណែនាំ ប្រតិបត្តិគ្លីនិករបស់ក្រសួងសុខាភិបាល ដើម្បីផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាព និង ទាន់ពេលវេលា ជូនសមាជិក ប.ស.ស៕