(ភ្នំពេញ)៖ លេខាធិការដ្ឋានគណៈកម្មាធិការជាតិដឹកនាំកម្មវិធី «ផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព» បានចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ស្តីពីដំណើរការអនុវត្ត «កម្មវិធីផ្តល់ដី ការពារព្រៃ ដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព»។ ជំហានទី១ នឹងចាប់ផ្តើមទទួលពាក្យនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នឹងចែកជូនប្រជាពលរដ្ឋចំនួន ៥០០គ្រួសារ ស្ថិតនៅស្រុកសេសាន្ត ខេត្តស្ទឹងត្រែង។