(ភ្នំពេញ)៖ ក្រុមហ៊ុន យូ ធី ក្រប ប្រឹថេកសិន បានកោតសរសើរពីដំណើការនីតិវិធីនៃការដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតផ្សេងៗពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺមានភាពងាយស្រួល ពិសេសប្រព័ន្ធបញ្ជរជាតិតែមួយបានធ្វើឱ្យការងារមានភាពល្អប្រសើរ ហើយការដាក់ស្នើឯកសារនានា គឺងាយឆាប់ទទួលបាន។
ក្រុមហ៊ុនមានការសប្បាយរីករាយជាខ្លាំង និងថ្លែងអំណរគុណដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានយកចិត្តទុកដាក់សម្របសម្រួលជូនដល់ក្រុមហ៊ុនទាំងអស់បានទាន់ពេលវេលា ឆ្លើយតបទៅនិងតម្រូវការរបស់ក្រុមហ៊ុនក្នុងការនាំចូលថ្នាំកសិកម្ម និងជីកសិកម្មដែលមានគុណភាពខ្ពង់សម្រាប់ផ្គត់ផ្គង់ចែកចាយដល់កសិករ។។
ក្រុមហ៊ុន យូ ធី ក្រប ប្រឹថេកសិន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៥ និងបាននាំចូលជី ថ្នាំជាច្រើនប្រភេទ លក់ចែកចាយជូនកសិករ។ រាល់ផលិតផលដែលនាំចូលនេះមានការពិសោធន៍ទាំងនៅឡាបូ និងទៅវាល ទើបក្រសួងសកិកម្មសម្រេចអនុញ្ញាតឱ្យលក់ចែកចាយនៅលើទីផ្សារ៕