(ភ្នំពេញ)៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនៃការសិក្សាសមិទ្ធិលទ្ធភាពខ្សែផ្លូវជាតិលេខ ៧៨-៥ (ក្រុងបានលុង - កន្ទុយនាគ) និងខ្សែផ្លូវអាទិភាពមួយចំនួនទៀតក្នុងភូមិភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជំរុញការតភ្ជាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ក្នុងគោលដៅជំរុញកំណើតសេដ្ឋកិច្ច តាមរយៈវិស័យទេសចរណ៍ និងកសិឧស្សាហកម្មជាដើម។

កិច្ចប្រជុំនេះធ្វេីឡេីងនាព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥ ដោយមានការចូលរួមពីថ្នាក់ដឹកនាំដែលទទួលបន្ទុកការងារ និងមន្រ្តីជំនាញពាក់ព័ន្ធ៕