(កំពង់ឆ្នាំង)៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ កាលពីព្រឹកថ្ងៃទី២៩ ខែ មករា ឆ្នាំ២០២៥នេះ បានដឹកនាំក្រុមការងារជាថ្នាក់ដឹក នាំរដ្ឋបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យស្ថានភាពភូ មិសាស្ត្រតំបន់៣ អំពីការអាស្រ័យផលរបស់បងប្អូនប្រជា ពលរដ្ឋនៅក្នុងឃុំពោធិ៍ ស្រុកកំពង់លែង។

ក្នុងដំណើរបេសកកម្មចុះពិនិត្យស្ថានភាពនៃការបង្កបង្កើ នផលស្រូវប្រាំងរបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រឃុំពោធិ៍ស្រុកកំពង់លែង ខាងលើនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏ ជួបសំណេះសំណាលជាមួយប្រជាកសិករ និងបានបន្តអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទំនប់ទឹកបឹងរលំ ដែ លជាប្រព័ន្ធប្រឡាយទឹកសម្រាប់នាំទឹកពីទន្លេមកស្រោចស្រព្វស្រែប្រាំងរបស់ប្រជាកសិករនៅក្នុងតំបន់នោះផងដែរ។

ក្នុងឱកាសចុះពិនិត្យស្ថានភាពបង្កបង្កើនផលស្រូវប្រាំង របស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រឃុំពោធិ៍ ស្រុកកំពង់ លែង ខាងលើនេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដែលបានអញ្ជើញអមដំណើរ ឧបនាយករដ្ឋម ន្ត្រីដែរនោះ បានរាយការណ៍លម្អិតពាក់ព័ន្ធនិងវិធីសាស្រ្ត បច្ចេកទេសនិងបទពិសោធន៍ក្នុងការជួយសង្គ្រោះស្រូវប្រាំ ងរបស់ប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រ ឃុំពោធិ៍នេះ ដែលក្រុមការងារធ្លាប់មានបទពិសោធន៍ក្នុងការជួយសង្គ្រោះស្រូវប្រាំងប្រជាកសិករ កាលពីឆ្នាំកន្លងមក។ក្នុងនោះលោ កអភិបាលខេត្ត ក៏បានលើកឡើងនិងបង្ហាញនូវគម្រោងផែនការដែលត្រូវត្រៀមលក្ខណៈរួចជាស្រេចក្នុងការជួយ សង្គ្រោះស្រូវប្រាំងរបស់ប្រជាកសិករទាំងនៅទីនេះនឹងនៅ តាមបណ្ដាស្រុកមួយចំនួនទៀត ដែលនឹងជួបនូវការខ្វះខា តទឹកស្រោចស្រព្យស្រូវប្រាំងរបស់ប្រជាកសិករ។

លោកអភិបាលខេត្ត ក៏បានរាយការណ៍ជូនលោកឧបនា យករដ្ឋមន្ត្រី នូវកិច្ចខិតខំប្រឹងប្រែងការពារថែរក្សាដីតំបន់ ៣និងព្រៃលិចទឹក ពីសមត្ថកិច្ចនិងអាជ្ញាធរនៅតាមបណ្តាមូលដ្ឋាន ដោយមានការទទួលខុសត្រូវប្រកបដោយប្រសិ ទ្ធភាពខ្ពស់។និងបានពង្រឹងនូវវិធានការគ្រប់គ្រងគ្រោះម ហន្តរាយ និងដោះស្រាយបញ្ហាបានទាន់ពេលវេលាជូនប្រ ជាជនរងគ្រោះនិងប្រជាជនងាយរងគ្រោះ ពិសេសការជួ យសង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋរយៈពេលកន្លងម ក និងរៀបចំផែនការត្រៀមជួយសង្គ្រោះស្រូវប្រាំងជូនប្រ ជាពលរដ្ឋដែលខ្វះខាតទឹកស្រោចស្រព្វនាពេលខាងមុខ នេះផងដែរ។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្ត-ក្រុង-ស្រុកទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បន្ថែមទៀត ទៅលើកិច្ចការជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា នឹងត្រូវយកចិត្តទុក ដាក់បន្ថែមទៀតផងដែរ ទៅលើកិច្ចការពារធនធានធម្មជា តិ ពិសេសការពារដីតំបន់៣ ដោយធ្វើយ៉ាងណាកុំឱ្យមាន ការចូលទន្ទ្រានជាថ្មីទៀត។នឹងត្រូវដាំដើមឈើឡើងវិញនៅលើដីរបស់រដ្ឋទាំងឡាយណាដែលត្រូវបានឈូសឆាយបំផ្លាញកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រីក៏បានជម្រុញឲ្យអាជ្ញាធរខេត្តត្រូវខិតខំជំរុញការដោះស្រាយទំនាស់ដីធ្លីនៅមូលដ្ឋានដែលបានកើតឡើងកន្លងមកប្រកបដោយតម្លាភាព សុចរិតភា ព យុត្តិធម៌ និងឆាប់រហ័ស និងខិតខំអប់រំ បង្ការ ទប់ស្កាត់ កុំឲ្យកើតមានទំនាស់ដីធ្លីថ្មីៗកើតឡើងបន្ថែមទៀត។ចំ ពោះបញ្ហាទំនាស់ដីធ្លីរ៉ាំរ៉ៃ មានរយៈពេលយូរ និងមិនអាចសម្របសម្រួលដោះស្រាយបានដោយថ្នាក់ខេត្ត សូមរដ្ឋ បាលខេត្ត ធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរជាតិដោះស្រា យទំនាស់ដីធ្លីដី ដើម្បីមានវិធានការដោះស្រាយជាបន្ត៕