(ព្រះសីហនុ)៖ នៅថ្ងៃបញ្ចប់នៃពិធីតាំងពិព័រណ៍វប្បធម៌ទេសចរណ៍ និងពាណិជ្ជកម្មនេះ លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបង្ហាញសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងចំពោះរដ្ឋមន្ត្រី ហ៊ួត ហាក់ និងអភិបាលខេត្តព្រះសីហនុ ព្រមទាំងអ្នកសម្របសម្រួល មន្ទីរពាក់ព័ន្ឋក្នុងខេត្ត ចំពោះពិធីតាំងពិព័រណ៍វប្បធម៌ទេសចរណ៍ និងពាណិជ្ជកម្ម ហើយបានដំណើរការមកអស់រយៈពេលបីថ្ងៃទៅដោយរលូន ស្របពេលជាមួយទឹកមុខប្រកប ដោយភាពជឿជាក់ របស់អាជីវករពាណិជ្ជករយើងទាំងអស់គ្នា។

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ ប្រធានមន្ទីរទេសចរណ៍បានបង្ហាញពីគោលបំណងនៃការតាំងពិព័រណ៌នេះថា សម្រាប់កម្មវិធីរយៈពេលបីថ្ងៃកន្លងមកនេះ គឺយើងពិតជាមានមោទនភាពខ្លាំងណាស់ ដោយបានទទួលការគាំទ្រពីមតិ មហាជន ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ក្នុងការបង្ហាញអំពីសកក្តានុពលរបស់ខេត្តព្រះសីហនុ។

ជាមួយគ្នានេះផងដែរ លោកបណ្ឌិត ចាន់ សំអាន អនុប្រធានសមាគមសណ្ឋាគារ និងភោជនីដ្ឋានបានបង្ហាញទស្សនៈថា ភាពជោគជ័យដែលពួកយើងទទួលបាននាថ្ងៃនេះ គឺដោយសារមានការខិតខំពីស្ថាប័នពាក់ព័ន្ធ ក្រោមការជ្រោមជ្រែងយកចិត្តទុកដាក់របស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អភិបាលខេត្តព្រះសីហនុ និងក្រោមកិច្ចសម្របសម្រួលពីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ក៏ដូចជាការខិតខំបង្កើននៅសេវាកម្មល្អៗដល់អតិជនរបស់បងប្អូនអាជីវករ និងពាណិជ្ជករនៅក្នុងខេត្ត៕