(សៀមរាប)៖ នាព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារទទួលស្វាគមន៍ ដំណើរទស្សនកិច្ចរបស់ ប្រតិភូសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ដឹកនាំដោយឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប ឧត្តរមានជ័យ ដើម្បីស្វែងយល់អំពីសកម្មភាពការងារ និងតួនាទីរបស់កងរាជអាវុធហត្ថ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានធ្វើបទបង្ហាញឆ្លើយតប ក្នុងកម្មវិធីបណ្តាញអាជីវកម្ម SROCC លើកទី១០ ក្រោមប្រធានបទ «អ្វីជាកងរាជអាវុធហត្ថ ហើយមានតួនាទីអ្វីខ្លះចូលរួមថែរក្សារសន្តិសុខ សណ្ដាប់ធ្នាប់ជូន ប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ និងម្ចាស់អាជីវកម្ម ក្នុងខេត្តសៀមរាប» ព្រមទាំងមានការបង្ហាញនូវសកម្មភាពរបស់កងអន្តរាគមន៍ កងរាជអាវុធហត្ថខេត្ត អនុវត្តមេរៀនវាយលុកចូលអគារចាប់ជនសង្ស័យដែលមានកាំបិត ដាវ និង មេរៀនសង្គ្រោះបឋម ដែលបានសិក្សារៀនសូត្រនាពេលកន្លងមក៕