(ភ្នំពេញ)៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មានលទ្ធផលកិច្ចប្រជុំសម្របសម្រួលវិវាទគម្រោងអភិវឌ្ឍន៍ផ្សារ វីស៊ី អូរឫស្សី។

បើតាមសេចក្តីប្រកាស, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (ដ.ន.ស.) សូមជម្រាបជូន អតិថិជនរបស់ គម្រោងអភិវឌ្ឍន៍ផ្សារ វីស៊ី អូរឫស្សី ដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឱ្យបានជ្រាបថា ក្រសួង ដ.ន.ស. បានសិក្សាស្រាវជ្រាវ សម្របសម្រួល និងរៀបចំកិច្ចប្រជុំពិភាក្សាជាច្រើនលើកច្រើនសារ ជាមួយក្រុមហ៊ុនជីស៊ីអូរឫស្សី ឯ.ក អតិថិជន និងភាគីពាក់ព័ន្ធ លើករណីការមិនអនុវត្តតាមកិច្ចសន្យាក្នុងគម្រោងសាងសង់ផ្សារ ជីស៊ី អូរឫស្សី តាមកាលបរិច្ឆេទកំណត់។

ក្រោយកិច្ចប្រជុំសម្របសម្រួល និងដោះស្រាយគ្រប់ភាគីពាក់ព័ន្ធ បានយល់ព្រមទទួលយកការដោះស្រាយបញ្ចប់វិវាទស្នើឡើងដោយក្រសួង ដ.ន.ស. និងមានលទ្ធផលដូចមាននៅក្នុងសេចក្តីប្រកាសព័ត៌មានខាងលើ។

ក្រសួង ដ.ន.ស. សូមថ្លែងអំណរគុណចំពោះអតិថិជន និងក្រុមហ៊ុន ដែលមានឆន្ទៈ ចូលរួមដោះស្រាយក្រោមយន្តការសម្របសម្រួលរបស់ក្រសួង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕