(ភ្នំពេញ)៖ និយ័តករគណនេយ្យនិងសវនកម្ម បានចេញសេចក្ដីជូនដំណឹងពីការបើកទទួលចុះឈ្មោះការសិក្សាកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា ចាប់ពីថ្ងៃ២០ ខែកុម្ភៈ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។

បើតាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា, ការបើកទទួលការចុះឈ្មោះសិក្សាកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា យោងតាមប្រកាសលេខ៣១៨ សហវ.ប្រក ចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ស្តីពីការដាក់ឱ្យអនុវត្តកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា គណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា មានកិត្តិយស ជម្រាបជូនដល់សិស្សនិស្សិត មេត្តាជ្រាបថា៖ កម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជានឹងរៀបចំបើកទទួល ការចុះឈ្មោះសិក្សាឆមាសទី១ ឆ្នាំ២០២៥ លើសៀវភៅសិក្សា ៥មុខវិជ្ជា រួមមាន៖

*កម្រិតមូលដ្ឋាន៖

ទី១៖ Management Accounting (MAC)
ទី២៖ Financial Accounting (FAC)
ទី៣៖ Business Management & Information Systems (BMI)

*កម្រិតមធ្យម៖

ទី១៖ Financial Reporting and Disclosure (FRD)
ទី២៖ Principles of Auditing and Assurance (PAA)

ដូចនេះ សិស្សនិស្សិតដែលមានបំណងចូលរៀនកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា អាចចុះឈ្មោះបង់កម្រៃសិក្សា និងបំពេញតាមលក្ខខណ្ឌកំណត់ដូចខាងក្រោម៖

*កាលបរិច្ឆេទចុះឈ្មោះ៖ ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

*លក្ខខណ្ឌចុះឈ្មោះ៖ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ

*បង់កម្រៃចុះឈ្មោះដំបូង៖ ៥០០ ០០០ រៀល (ប្រាំរយពាន់រៀល)

*ថ្លៃសៀវភៅសិក្សា (pdf)

-កម្រិតមូលដ្ឋាន៖ ៦០,០០០រៀល (ហុកសិបពាន់រៀល) / ១មុខវិជ្ជា
-កម្រិតមធ្យម៖ ១២០,០០០រៀល (មួយរយម្ភៃពាន់រៀល) / ១មុខវិជ្ជា

*ពាក្យចុះឈ្មោះសិក្សា៖ សូមបំពេញព័ត៌មាន តាមប្រព័ន្ធអនឡាញដោយចូលទៅកាន់តំណរភ្ជាប់ (Google Forms): https://sites.google.com/view/ncpacambodia/home ឬ QR Code ខាងក្រោម។

*សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរស័ព្ទ: ០១៧ ៩៣៩ ៥៩២/០១២ ៣៦១ ២៨៦ ឬអ៊ីម៉ែល
[email protected]