(ភ្នំពេញ)៖ Miss Cosmo Cambodia បានចុះអនុស្សរណៈយោគយល់ (MOU) ជាមួយវិស័យឯកជនចំនួន៤ ដែលជាម្ចាស់ឧបត្ថម្ភរបស់ខ្លួនក្នុងនោះមានក្រុមហ៊ុនដូចជា៖ ក្រុមហ៊ុនMorea , ក្រុមហ៊ុនហាងមាសពេជ្រ បុប្តាគន្ធ , ក្រុមហ៊ុនTADA និងហាង Rottanak Official ដើម្បីវិស័យបវរកម្ពុជា កំពុងតែរីកចម្រើនខ្លាំង ក៏ជាផ្នែកមួយដ៏ចាំបាច់ដែលអាចផ្សព្វផ្សាយពីសិល្បៈវប្បធម៌ អរិយធម៌របស់កម្ពុជាទៅកាន់ពិភពលោករ។
Miss Cosmo Cambodia មិនត្រឹមតែជាវេទិកាប្រកួតសម្រស់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមទាំងជាវេទិកាមួយដែលស្ត្រីអាចទទួលយកភាពជាបុគ្គលរបស់ពួកគេ ដឹកនាំដោយគោលបំណង និងបង្កើត ការផ្លាស់ប្តូរជាវិជ្ជមាននៅក្នុងសហគមន៍របស់ពួកគេផងដែរ សូមបេក្ខភាពដែលមានបំណងចូលរួមប្រកួតក្នុងកម្មវិធី Miss Cosmo Cambodia ប្រញ៉ាប់ចូលរួមចុះឈ្មោះឱ្យបានគ្រប់ៗគ្នា និងឱ្យទាន់ពេលវេលា កុំឱ្យឱកាសនេះកន្លងផុតឱ្យសោះ។ Miss Cosmo Cambodia 2025 នាំក្តីប្រាថ្នារបស់អ្នកលើឆាកអន្តរជាតិ។
បើតាមលោកស្រី កេន អច្ចរ៉ា នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Morea ដែលជាម្ចាស់ឧបត្តម្ភធំ នៃ Miss Cosmo Cambodia 2025 បានមានប្រសាសន៍ថា ថ្ងៃនេះជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ Morea ដែលយើងបានបោះជំហានដ៏ធំមួយដើម្បីក្លាយជាម្ចាស់ឧបត្ថម្ភដល់ Cosmo Cambodia។
លោកស្រីប្រធានក្រុមហ៊ុន Morea បានបញ្ជាក់ថា ក្នុងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Miss Cosmo Cambodia 2025 យើងជឿជាក់ថាចក្ខុវិស័យ និងបេសកកម្មរបស់យើងនឹងត្រូវបានចែករំលែកដល់ប្រជាជនកម្ពុជាទាំងអស់ដែលតែងតែប្រាថ្នាចង់បានសុខភាពល្អ និងស្រស់ស្អាតពីខាងក្នុង និងខាងក្រៅ ដែលស្របតាមបេសកកម្មរបស់ Morea ក្នុងការធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានមនុស្សស្រស់ស្អាត និងមានសុខភាពល្អបំផុត ជាមួយនឹងផលិតផលដែលមានគុណភាព។
លោកស្រីបន្ថែមថា វាគឺជាក្តីសង្ឃឹម និងមហិច្ឆតាមួយ ដែលក្រុមហ៊ុន Morea តែងតែមានថា ថ្ងៃណាមួយនាងខ្ញុំនឹងអាចនាំ Morea ទៅកាន់ឆាកអន្តរជាតិ។ ក្នុងឱកាសចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយ Miss Cosmo Cambodia សុបិនរបស់នាងខ្ញុំបានក្លាយជាការពិត។ ក្នុងដំណើររបស់ Morea ជាមួយ Miss Cosmo Cambodia 2025 និងអ្នកឧបត្ថម្ភផ្សេងទៀតក្នុងកម្មវិធីនេះ ដោយជឿជាក់ថា យើងរួមគ្នានឹងនាំប្រទេសកម្ពុជាទៅកាន់ឆាកអន្តរជាតិ និងបន្តរីកដុះដាល។
ដោយឡែកបើតាមការឱ្យដឹងពី លោកស្រីឧកញ៉ា បាខាល់ បុប្ផាគន្ធ ក្រុមប្រឹក្សាភិបាល និងជាម្ចាស់ហាងមាសពេជ្រ បុប្ផាគន្ធ បានប្រាប់អ្នកសារព័ត៌មានថា លោកជំទាវមានមោទនភាពដែលបានរួមចំណែកក្នុងការផ្សព្វផ្សាយវប្បធម៌របស់ប្រទេសកម្ពុជាតាមរយៈកម្មវិធី Miss Cosmo។
លោកស្រីម្ចាស់ហាងពេជ្រ បុប្ផាគន្ធ បានបន្តថា មូលហេតុដែលលោកស្រីសម្រេចចិត្តជួយឧបត្តមដល់កម្មវិធី Miss Cosmo គឺដោយសាតែលោកជំទាវមើលឃើញថា វិស័យបវរនៅក្នុងប្រទេសកម្ពុជា កំពុងតែរីកចម្រើនខ្លាំង ក៏ជាផ្នែកមួយដ៏ចាំបាច់ដែលយើងអាចផ្សព្វផ្សាយពីសិល្បៈវប្បធម៌ អរិយធម៌របស់ប្រទេសកម្ពុជាទៅកាន់ពិភពលោកផងដែរ។
ជាមួយគ្នានេះ លោកស្រី Tiffany Vu នាយកជាតិ (National Director)របស់ Miss Cosmo Cambodia បានលើកឡើងថា មកដល់ពេលនេះ កម្មវិធី Miss Cosmo Cambodia មានបេក្ខភាពជាច្រើនដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធី។
លោកស្រីបានបន្ថែមថា គោលដៅរបស់យើងគឺបញ្ចូលនូវចំនុចដែលល្អបំផុតនៃពិភពលោកយើងទាំងពីរ។ យើងប្រកាន់ខ្ជាប់នូវកម្រិតស្តង់ដាពិភពលោករបស់ Miss Cosmo Cambodia ដោយបានផ្តល់នូវការផលិតគ្រប់ដំណាក់កាលដែលមានគុណភាពខ្ពស់ បេសកកម្មជំរុញឱ្យមានសកម្មភាព និងវេទិកាដែលមានឥទ្ធិពល។ ទន្ទឹមគ្នានេះ ពួកយើងមានការប្តេជ្ញាខ្ពស់ក្នុងការបង្ហាញនូវកិត្តិយ និងគុណតម្លៃនៃវប្បធម៌ ដោយធានារាល់កិច្ចការបានឆ្លុះបញ្ចាំងពីស្មារតីជាតិជាពិស្តារ។
លោកស្រី Tiffany Vu បានថ្លែងថា លោកស្រីសូមថ្លែងអំណរគុណដល់ម្ចាស់ឧបត្ថម្ភកម្មវិធីទាំងអស់ដែលបានសហការនិងជាដៃគូរល្អ ជាមួយកម្មវិធី Miss Cosmo Cambodia និងក្រសួងពាក់ព័ន្ធដូចជាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងទេសចរណ៍ជាដើម៕