(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥នេះ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នឹងរៀបចំវេទិកាសារព័ត៌មានលើកទី៦ ស្ដីពី «រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ជាក្ដីសង្ឃឹមរបស់ប្រជាពលរដ្ឋខ្មែរ»។ វេទិកានេះនឹងធ្វើនៅសាលសេរីភាព អគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្រ្តី។

វាគ្មិនកិត្តិយស ដែលអញ្ជើញចូលរួមបកស្រាយរួមមាន លោក ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល និងលោក តាន់ ហ្សង់ហ្រ្វង់ស័រ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

សូមជម្រាបថា ក្នុងងវេទិកានេះ លោក ប៉ែន បូណា នឹងលើកយកប្រធានបទ «បច្ចុប្បន្នភាពលើគោលនយោបាយជាតិ និងសមិទ្ធផលដែលគួរឱ្យកត់សម្គាល់របស់រាជរដ្ឋាភិបាល»។ ខណៈលោក តាន់ ហ្សង់ហ្រ្វង់ស័រ នឹងបកស្រាយលើប្រធានបទ «បច្ចុប្បន្នភាពលើគោលនយោបាយការបរទេស និងសមិទ្ធផលចម្បងៗរបស់រាជរដ្ឋាភិបាល»